ការ Review នៃរថយន្តអគ្គិសនី Changan Deepal L07 2024

Spider15 Rating

user

By Spider15 Editorial Team

31 October 2024    
00 mins read

SHARE

រថយន្ត Deepal L07 ត្រូវបានណែនាំជាផ្លូវការនៅក្នុងឆ្នាំ2024 គឺជារថយន្តអគ្គិសនីប្រភេទស៊ីដាន់ស៊េរីទំនើប ដែលត្រូវបានផលិតឡើងដោយក្រុមហ៊ុន Changan ក្រោមការសហការជាមួយក្រុមហ៊ុន Huawei វាត្រូវបានរចនាឡើងដើម្បីផ្តោតទៅលើបច្ចេកវិទ្យាឆ្លាតវៃ និងផ្តល់ជូននូវជម្រើសប្រព័ន្ធបញ្ជូនថាមពល Powertrain ពីរប្រភេទគឺរួមមាន រថយន្តអគ្គិសនី (EV) និងរថយន្តអគ្គិសនីបន្ថែមរយៈចំងាយ (EREV)

គុណសម្បត្តិ

-បច្ចេកវិទ្យាឆ្លាតវៃ: មានប្រព័ន្ធបើកបរឆ្លាតវៃកម្រិតខ្ពស់ Huawei ដែលមានមុខងារជំនួយការបង្ហាញផ្លូវ និងមុខងារគ្រប់គ្រងការបើកបរនៅទីក្រុង(Urban Cruise Control)

-ជម្រើសប្រតិបត្តិការ: អាចរកបានក្នុងទម្រង់ជារថយន្តអគ្គិសនី(ម៉ូទ័រ185kW)និងទម្រង់រថយន្តអគ្គិសនីរយៈចំងាយដែលផ្តល់បានភាពបត់បែននៃជម្រើស​

-ផាសុកភាពនិងការរចនា: មានការរចនាទំនើប កៅអីបច្ចេកវិទ្យា«Zero Gravity» និងមានប្រព័ន្ធ Infotainment ដ៏ទំនើប

-ការសាកបានរហ័ស: ម៉ូដែល EREV អាចសាកបានរហ័ស និងអាចបន្ថែមបានរយៈចំងាយ100គីឡូម៉ែត្រនៅក្នុងរយៈពេលត្រឹមតែ១០នាទី​។

 

គុណវិបត្តិ

-ការយល់ច្រឡំឈ្មោះ: ឈ្មោះម៉ូដែលដែលស្រដៀងគ្នានេះអាចនឹងបង្កការយល់ច្រឡំសម្រាប់អតិថិជន​

-ការប្រកួតប្រជែងក្នុងទីផ្សារ: មានការប្រកួតប្រជែងយ៉ាងខ្លាំងពីម៉ាករថយន្ត EV ដទៃទៀត

-បញ្ហាទំងន់: ទំងន់រាងធ្ងន់ដែលអាចធ្វើអោយប៉ះពាល់ដល់ប្រសិទ្ធភាពប្រតិបត្តិការ​។

 

-ភាពមិនជាក់លាក់នៃតម្លៃ: ការប្រកួតប្រជែងតំលៃរំពឹងថានឹងមានប៉ុន្តែព័ត៌មានជាក់លាក់នៅមិនច្បាស់នៅឡើយទេ។​

 

សមត្ថភាពបើកបរនៃរថយន្ត Changan Deepal L07 2024

Rating នៃការបើកបរ 9 / 10

រថយន្ត Deepal L07 (2024) ផ្តល់នូវសមត្ថភាពចង្កូតដ៏ល្អប្រសើរដោយជាមួយនឹងប្រព័ន្ធបរកង់ក្រោយ Rear-wheel-drive system និងការដំឡើងប្រព័ន្ធបូមខ្យល់កម្រិតខ្ពស់ ដែលមានរួមបញ្ចូលនូវឧបករណ៍បង្ហាប់ស្ព្រីង McPherson Struts សម្រាប់ផ្នែកកង់ខាងមុខ និងឧបករណ៍បង្ហាប់ស្ព្រីង multi-link independent system សម្រាប់ផ្នែកកង់ខាងក្រោយ។ ការកំណត់ឡើងនេះធានាបាននូវស្ថេរភាព និងការឆ្លើយតបបានល្អនៃការបើកបរនៅក្នុងអំឡុងពេលបត់។ យានយន្តនេះនឹងអាចបង្កើនល្បឿនពី 0-100 km/h ក្នុងរយៈពេល 6.7 វិនាទី ដោយសារតែគុណបំណាច់នៃកំលាំងម៉ូទ័រ 99 kW និងអានុភាពនៃការរចនាតាមបែបឌីណាមិកអាកាស ដែលធ្វើអោយកំរិតទំនាញមេគុណកាត់អាកាសរបស់វាត្រឹមតែ 0.215 ប៉ុណ្ណោះ ដែលជួយបង្កើនបានទាំងប្រសិទ្ធភាព និងសមត្ថភាពចង្កូត។ ការរួមបញ្ចូលនូវប្រព័ន្ធជំនួយការបើកបរ Advanced Driver Assistance System ក៏បានបន្ថែមឡើងនូវសុវត្ថិភាព និងភាពងាយស្រួលដល់ការបើកបរផងដែរ។

សុវត្ថិភាព និងទំនុកចិត្តនៃរថយន្ត Changan Deepal L07 2024

Rating នៃសុវត្ថិភាព 8 / 10

រថយន្ត Deepal L07 (2024) ផ្តោតលើសុវត្ថិភាពជាមួយនឹងមុខងារកម្រិតខ្ពស់ជាច្រើន។ នៅក្នុងនោះរួមមាន ប្រព័ន្ធជំនួយការបើកបរ Advanced Driver Assistance System 2.5 ដែលផ្តល់មុខងារដូចជា ប្រព័ន្ធជំនួយដៃចង្កូត និងរំលឹកអ្នកបើកបរអោយបើកក្នុងគន្លងត្រឹមត្រូវ Lane-Keeping System, ប្រព័ន្ធកំណត់ល្បឿនដោយស្វ័យប្រវត្តិ Adaptive Cruise Control និងប្រព័ន្ធចាប់ហ្វ្រាំងដោយស្វ័យប្រវត្តិពេលប្រទះនឹងឧបសគ្គខាងមុខ Automatic Emergency Braking។ វាក៏បានរួមបញ្ចូលនូវពោងសុវត្ថិភាពចំនួន6, ប្រព័ន្ធការពារជាប់គាំងនៃហ្វ្រាំង Anti-Lock Brake System ជាមួយនឹងប្រព័ន្ធបែងចែកហ្វ្រាំងមុខ ក្រោយ Electronic Brake-Force Distribution និងប្រព័ន្ធស្វ័យប្រវត្តិក្នុងការរក្សាចាប់ហ្វ្រាំង Hill-Hold Control សម្រាប់ការរក្សាបានលំនឹងបន្ថែម។ ប្រព័ន្ធសុវត្ថិភាពផ្សេងៗមានដូចជា ប្រព័ន្ធដោះសោរទ្វាររថយន្តដោយស្វ័យប្រវត្តិនៅក្នុងពេលមានគ្រោះថ្នាក់ Auto Door Unlock Upon Collision និងកាមេរ៉ា 360 ដឺក្រេជាមួយនឹងមុខងារមើលដោយបំបាំងកាយតួរថយន្ត "transparent chassis" ដើម្បីជួយបន្ថែមកម្រិតមើលឃើញអោយកាន់តែច្បាស់។

អ្វីដែលនៅក្រោមរថយន្ត Changan Deepal L07 2024

Rating នៃប្រតិបត្តិការម៉ាស៊ីន 9 / 10

រថយន្ត Deepal L07 ឆ្នាំ 2024 គឺជារថយន្តអគ្គិសនីប្រភេទស៊ីដាន់ ដែលបំពាក់ឡើងជាមួយម៉ូទ័រ Permanent Magnet Synchronous 190 kW (កម្លាំង 258 PS) ជាមួយនឹងកំលាំងរមួលកម្រិតអតិបរមា 320 Nm។ វាត្រូវបានដំណើរការឡើងជាមួយនឹងថ្មបាតេរី 66.8 kWh ដែលផ្តល់បាននូវរយៈចម្ងាយប្រហែល 540 km ក្នុងមួយការសាកពេញ។ រថយន្តនេះអាចបង្កើនល្បឿនពី 0 ទៅ 100km/h ក្នុងរយៈពេលត្រឹមប្រហែល 5.9 វិនាទី និងអាចសាកថ្មបានរហ័ស ដែលអាចបញ្ចូលបានពី 30% ទៅ 80% ក្នុងរយៈពេលប្រហែល 35 នាទី។

អ្វីដែលអ្នករកឃើញនៅក្នុងរថយន្ត Changan Deepal L07 2024

Rating នៃការរចនា 9 / 10

រថយន្ត Deepal L07 2024 មានការរចនាបែបអនាគតដែលរំលេចឡើងជាមួយនឹងរបាំងមុខរថយន្តកោងដ៏រលោង, ភ្លើងចង្កៀង LED "ស្រទាប់ផ្ការាងផ្កាយ"នៅខាងមុខ, និងភ្លើងចង្កៀង LED ខាងក្រោយ"ពន្លឺភ្លើងផ្កាយក្រហម" ដែលនៅផ្នែកខាងក្រោយ។ ហើយក៏មានគន្លឹះទ្វាររថយន្តលាក់ខ្លួន, កញ្ចក់ដំបូលដែលអាចមើលទិដ្ឋភាពជុំវិញ Panoramic Sunroof និងកង់អាលុយមីញ៉ូម 19 អ៊ីញដែលបន្ថែមនូវភាពទំនើប និងបង្កើនការរចនាបែបឌីណាមីកអាកាស ដោយរួមបញ្ចូលនូវភាពប្រណីតទាន់សម័យ ជាមួយនឹងការរចនាបែបរថយន្ត EV កម្រិតឈានមុខ។

កម្រិតផាសុកភាព និងផ្នែកខាងក្នុងនៃរថយន្ត Changan Deepal L07 2024

Rating នៃកម្រិតផាសុកភាព 9 / 10

រថយន្ត Deepal L07 ឆ្នាំ2024 មានការរចនាឡើងជាមួយនឹងផ្នែកខាងក្នុងដែលមានភាពប្រណីតនិងទំនើប ដែលមានអេក្រង់ Touchscreen ទំហំ 15.6 អ៊ីញដែលជំនួសផ្ទាំង Dashboard ជាទូទៅធម្មតា ដែលបង្កើននូវរូបភាពទាន់សម័យកាន់តែខ្លាំង។ វាក៏មានរួមបញ្ចូលនូវប្រភេទកៅអីបច្ចេកវិទ្យាដែលគ្មានទំងន់ហៅថា«Zero-Gravity» សម្រាប់ផ្តល់បាននូវកម្រិតផាសុកភាព ហើយក៏រួមមាននូវបច្ចេកវិទ្យាបង្ហាញរូបភាពឌីជីថលដូចពិតៗនៅខាងមុខសម្រាប់ការបើកបរហៅថា Augmented Reality Head-Up Display ដែលមានទំហំកម្រិត55អ៊ីញ ដើម្បីផ្តល់ព័ត៌មានសំខាន់ៗសម្រាប់ការបើកបរ។ អ្វីផ្សេងទៀតគឺមានដូចជាឧបករណ៍បន្ថែមក្លិន Fragrance Dispenser និងបន្ទះសាកថ្មឥតខ្សែ Wireless Charging Pad ដែលកាន់តែបង្កើននូវភាពសំបូរបែប និងបានបរិយាកាសបែប Premium។

លក្ខណៈសម្បត្តិដែលអាចរកឃើញនៅក្នុងរថយន្ត Changan Deepal L07 2024

Rating នៃលក្ខណៈសម្បត្តិ 9 / 10

នៅផ្នែកខាងក្នុង វាមានការដំឡើងជាមួយនឹងកញ្ចក់អេក្រង់ចំនួនពីរ Dual-Screen Setup ដែលមានអេក្រង់ Touchscreen ទំហំ15.6អ៊ីញ និង LCD Meter ទំហំ10.2អ៊ីញ ដែលទាំងពីរនេះសុទ្ធតែប្រើបច្ចេកវិទ្យាបញ្ជាដោយសំលេង Voice Control និងការស្គាល់តាមរយៈកាយវិការ Gesture recognition។ បន្ថែមដោយបច្ចេកវិទ្យាបង្ហាញរូបភាពឌីជីថលដូចពិតៗនៅខាងមុខសម្រាប់ការបើកបរ Augmented Reality head-up display សម្រាប់បង្កើនបទពិសោធន៍នៃការបើកបរ។ វាក៏មានរួមបញ្ចូលនូវបច្ចេកវិទ្យាឈីប ដោយដំណើរការឡើងដោយឈីប Qualcomm Snapdragon 8155 ធ្វើអោយលក្ខណៈសម្បត្តិនៃបច្ចេកវិទ្យាខាងក្នុងអាចទ្រទ្រង់ការតភ្ជាប់បានដោយរលូន និងមានមុខងារកម្រិតខ្ពស់ជាងច្រើន។

ប្រសិទ្ធភាពប្រេងដែលនឹងទទួលបានពីរថយន្ត Changan Deepal L07 2024

Rating នៃប្រសិទ្ធភាពប្រេងនិងថ្ម 9 / 10

រថយន្ត Deepal L07 មានជម្រើសទាំងរថយន្តអគ្គិសនី (EV) និងរថយន្តអគ្គិសនីបន្ថែមរយៈចម្ងាយ(EREV)។ រថយន្ត EV មានម៉ូទ័រអគ្គិសនី 185 kW ខណៈដែលរថយន្ត EREV ប្រើម៉ាស៊ីនសាំងទំហំ 1.5 លីត្រជាមួយនឹងម៉ូទ័រអគ្គិសនី 160 kW ដែលអាចបង្កើនល្បឿនរហូតដល់ 300 គីឡូម៉ែត្រ និងមានសមត្ថភាពសាកថ្មលឿន។ ថ្មលីចូមផូស្វាត (LFP) របស់វាបានផ្តល់នូវទំនុកចិត្ត និងសុវត្ថិភាព ខណៈដែលម៉ូដែលរថយន្ត EV អាចធ្វើដំណើរបានរហូតទៅដល់រយៈចម្ងាយ 540 គីឡូម៉ែត្រក្នុងមួយការសាក។

តំលៃចំណាយប្រតិបត្តិការនៃរថយន្ត Changan Deepal L07 2024

Rating នៃតំលៃចំណាយ 8 / 10

1. រថយន្តអគ្គិសនី (EV):-សមត្ថភាពថ្ម: 56.12 kWh-ថាមពលបញ្ចេញ: 185 kW (ប្រហែល 248 hp)-រយៈចម្ងាយ: ប្រហែល 530 km នៅក្នុងការសាកថ្មពេញមួយលើក-រយៈពេលសាកថ្ម: អាចសាកបានពី 30% ទៅ 80% នៅក្នុងរយៈពេលប្រហែល 15 ទៅ 35 នាទី ជាមួយនឹងការសាកថ្មលឿន-ប្រសិទ្ធភាពថ្ម: ការប្រើប្រាស់ថាមពលប្រហែល 15.5 kWh ក្នុង 100km ដែលនាំឲ្យមានការចំណាយប្រហែល 2 ដុល្លា ទៅ 4 ដុល្លា សម្រាប់ការសាកថ្មពេញម្តង (សន្មត់ថាតម្លៃ $0.10 ទៅ $0.15 នៅក្នុង 1kWh)។2. រថយន្តអគ្គិសនីបន្ថែមរយៈចម្ងាយ EREV:-ម៉ាស៊ីន: ម៉ាស៊ីនបន្ថែមទំហំ 1.5L-ជម្រើសថ្ម: 28.39 kWh និង 35.07 kWh ដែលមានចម្ងាយអគ្គិសនី 230 km និង 300 km រៀងគ្នា។ រយៈចម្ងាយសរុបអាចឈានដល់ 1,400 km ប្រសិនបើគិតដល់ម៉ាស៊ីនបន្ថែម។-ប្រសិទ្ធភាពប្រេង: ព័ត៌មានអំពីការប្រើប្រាស់ប្រេងអាចនឹងមិនច្បាស់លាស់ ប៉ុន្តែជាធម្មតារថយន្ត Hybrid បែបនេះអាចនឹងអនុញ្ញាតអោយមានតំលៃចំណាយទាបសម្រាប់ក្នុងមួយគីឡូម៉ែត្រ បើប្រៀបធៀបទៅនឹងរថយន្តស៊ីសាំងទូទៅដទៃទៀត។

Our verdict: Changan Deepal L07

4.4 / 5 Spider15 Rating

Our verdict: Changan Deepal L07

4.4 / 5 Spider15 Rating

If you're looking for Changan Deepal L07 , it is a practical choice.

Comments

No comments yet.

Please to post a comment