រថយន្ត Deepal S07 គឺជារថយន្តអគ្គិសនីប្រភេទ Compact SUV កម្រិតខ្ពស់ពីក្រុមហ៊ុន Deepal ដែលជាផ្នែកមួយរបស់ ក្រុមហ៊ុន Changan នៃប្រទេសចិន ដែលត្រូវបានរចនាមកសម្រាប់ទីផ្សារទំនើប។ វាមានការរចនាខាងក្រៅស្រស់ស្អាត មានរយៈចម្ងាយបើកពី 400–700 គីឡូម៉ែត្រ មានសមត្ថភាពសាកថ្មបានលឿន និងមានបច្ចេកវិទ្យាផ្នែកខាងក្នុងកម្រិតខ្ពស់ដូចជាប្រព័ន្ធ infotainment ដ៏ធំ និងមុខងារ AI ផ្សេងៗ។ ប្រព័ន្ធការពារសុវត្ថិភាពរួមមានដូចជាប្រព័ន្ធកំណត់ល្បឿនដោយស្វ័យប្រវត្តិ Adaptive Cruise Control និងប្រព័ន្ធគ្រប់គ្រងល្បឿននិងហ្រ្វាំងពេលជួបហានិភ័យ Collision Mitigation ជាដើម ដែលបង្កើតវាទៅជាជម្រើសរថយន្តអគ្គិសនីមួយដែលមានភាពប្រណីត និងសុវត្ថិភាពខ្ពស់។
ការ Review នៃរថយន្តអគ្គិសនី Changan Deepal S07 2024
By Spider15 Editorial Team
29 October 2024
00 mins read
គុណសម្បត្តិ
-រយៈចម្ងាយឆ្ងាយ: មានសមត្ថភាពបើកចម្ងាយពី 400–700 គីឡូម៉ែត្រ ដែលសក្តិសមសម្រាប់ការធ្វើដំណើរផ្លូវឆ្ងាយ។
-សាកលឿន: មានសមត្ថភាពសាកបានលឿន ដែលអាចសាកថ្មបានរហ័ស។
-បច្ចេកវិទ្យាកម្រិតខ្ពស់: រួមមានមុខងារ AI, អេក្រង់ infotainment ទំហំធំ និងប្រព័ន្ធគ្រប់គ្រងដោយសម្លេង Voice Control សម្រាប់បទពិសោធន៍នៃការបើកបរដ៏ទំនើប។
-មុខងារសុវត្ថិភាព: មានប្រព័ន្ធកំណត់ល្បឿនដោយស្វ័យប្រវត្តិ Adaptive Cruise Control, ប្រព័ន្ធជំនួយដៃចង្កូត និងរំលឹកអ្នកបើកបរអោយបើកក្នុងគន្លងត្រឹមត្រូវ Lane-Keeping System និងប្រព័ន្ធគ្រប់គ្រងល្បឿននិងហ្រ្វាំងពេលជួបហានិភ័យ Collision Mitigation សម្រាប់សុវត្ថិភាពបន្ថែម។
គុណវិបត្តិ
-ចំនួនមានកំណត់: បច្ចុប្បន្នអាចរកបានចម្បងនៅក្នុងប្រទេសចិន ដែលបង្កើតអោយមានចំនួនមានកម្រិតសម្រាប់អតិថិជនអន្តរជាតិ។
-តម្លៃខ្ពស់: ត្រូវបានកំណត់តម្លៃជារថយន្តអគ្គិសនីកម្រិតខ្ពស់ ដូច្នេះហើយវាអាចមានតម្លៃខ្ពស់ជាងរថយន្តអគ្គិសនីម៉ូដែលដទៃទៀតដែលមានលក្ខណៈស្រដៀងគ្នានេះ។
-បញ្ហារចនាសម្ព័ន្ធនៃប្រព័ន្ធសាកថ្ម: ក្រៅពីតំបន់ទីប្រជុំជនសំខាន់ៗនៃទីក្រុង ការដែលអាចមានប្រព័ន្ធសាកថ្មលឿននេះនៅតែជាបញ្ហាប្រឈមនៅឡើយ។
សមត្ថភាពបើកបរនៃរថយន្ត Changan Deepal S07
Rating នៃការបើកបរ
រថយន្ត Deepal S07 ផ្តល់នូវការបើកបរដែលមានសមត្ថភាពអស្ចារ្យ ជាមួយនឹងម៉ូទ័រអគ្គិសនីដែលមានកម្លាំងខ្លាំង ដែលមានជម្រើសម៉ូទ័រទោល រឺម៉ូទ័រពីរ ផ្តល់នូវល្បឿនលឿន និងការឆ្លើយតបគ្រប់គ្រងបើកបររហ័ស។ វាមានសមត្ថភាពបើកបរក្នុងរយៈចម្ងាយឆ្ងាយពី 400–700 គីឡូម៉ែត្រ ដែលសមស្របសម្រាប់ស្ថានភាពបើកបរជាច្រើន មិនថាឡើយការធ្វើដំណើរក្នុងទីក្រុង រឺការធ្វើដំណើរលើហាយវេជាដើម។ ប្រព័ន្ធបូមខ្យល់កម្រិតខ្ពស់នៃយានយន្តធានាបាននូវការធ្វើដំណើរមួយដ៏មានផាសុកភាព ខណៈដែលប្រព័ន្ធហ្រ្វាំងស្តារថាមពល Regenerative Braking ក៏ជួយបង្កើនប្រសិទ្ធភាពថាមពលផងដែរ។ សរុបមក រថយន្ត Deepal S07 បានរួមបញ្ចូលគ្នានូវកម្លាំង សមត្ថភាពរហ័ស និងប្រសិទ្ធភាព ដែលធ្វើឱ្យវាក្លាយជាជម្រើសដ៏ពេញនិយមនៅក្នុងទីផ្សាររថយន្តអគ្គិសនី។
សុវត្ថិភាព និងទំនុកចិត្តនៃរថយន្ត Changan Deepal S07
Rating នៃសុវត្ថិភាព
រថយន្ត Deepal S07 ផ្តល់អាទិភាពលើសុវត្ថិភាពជាមួយនឹងមុខងារជាច្រើន ដែលរួមមាន ប្រព័ន្ធកំណត់ល្បឿនដោយស្វ័យប្រវត្តិ Adaptive Cruise Control សម្រាប់ការរក្សាចម្ងាយសុវត្ថិភាពពីរថយន្តផ្សេងៗទៀត, ប្រព័ន្ធជំនួយដៃចង្កូត និងរំលឹកអ្នកបើកបរអោយបើកក្នុងគន្លងត្រឹមត្រូវ Lane-Keeping System ដើម្បីជួយអ្នកបើកបរអោយស្ថិតនៅលើគន្លង និងមានប្រព័ន្ធគ្រប់គ្រងល្បឿននិងហ្វ្រាំងពេលជួបហានិភ័យ Collision Mitigation System ដែលអាចកំណត់ដឹងការប៉ះទង្គិចដែលអាចកើតមាន និងអនុវត្តហ្វ្រាំងបានភ្លាមៗតាមតំរូវការ។ វាក៏មាននូវពោងសុវត្ថិភាពជាច្រើនផងដែរ សម្រាប់ការពារអ្នកដំណើរ និងមានប្រព័ន្ធគ្រប់គ្រងលំនឹង ដែលអាចជួយគ្រប់គ្រងការបើកបរបាននៅក្នុងលក្ខខណ្ឌជាច្រើនដូចជាការកាច់ចង្កូត រឺអាកាសធាតុអាក្រក់។ សរុបមក រថយន្ត Deepal S07 ត្រូវបានរចនាឡើងដើម្បីផ្តល់បទពិសោធន៍នៃការបើកបរមួយដ៏មានសុវត្ថិភាពសម្រាប់ទាំងអ្នកបើកបរ និងអ្នករួមដំណើរ។
អ្វីដែលនៅក្រោមរថយន្ត Changan Deepal S07
Rating នៃប្រតិបត្តិការម៉ាស៊ីន
រថយន្ត Deepal S07 មានប្រព័ន្ធជំនូនថាមពលបរអគ្គិសនី Electric Drivetrain ដ៏មានសមត្ថភាពខ្ពស់ ដែលអាចកំណត់ជ្រើសរើសបានដោយម៉ូទ័រទោល និងម៉ូទ័រពីរ។ ការដំឡើងនេះបាននាំមកនូវការបង្កើនល្បឿនដ៏រលូន និងរហ័ស ដែល អនុញ្ញាតឱ្យរថយន្តមានសមត្ថភាពល្បឿនឈានដល់ពី 0 ទៅ 100 គីឡូម៉ែត្រ/ម៉ោងក្នុងរយៈពេលប្រហែល 5 ទៅ 6 វិនាទី អាស្រ័យទៅតាមលក្ខខណ្ឌផ្សេងៗគ្នា។ ម៉ូទ័រអគ្គិសនីផ្តល់នូវកម្លាំង Torque ភ្លាមៗ ដូច្នេះអាចជំនួយដល់ការឆ្លើយតបគ្រប់គ្រងបើកបរ និងធ្វើអោយសមស្របសម្រាប់ទាំងការបើកបរនៅក្នុងទីក្រុង និងផ្លូវហាយវេ។ បន្ថែមពីនេះ រថយន្ត Deepal S07 ត្រូវបានរចនាឡើងសម្រាប់ការសន្សំសំចៃថាមពល ដែលអាចធ្វើអោយវាមានសមត្ថភាពបើកបរបានរយៈចម្ងាយឆ្ងាយ ពី 400 ដល់ 700 គីឡូម៉ែត្រសម្រាប់នៅក្នុងការសាកម្តង។ សរុបមក សមត្ថភាពម៉ាស៊ីននៃរថយន្ត Deepal S07 គឺបានរក្សានូវតុល្យភាពរវាងកម្លាំង និងការសន្សំសំចៃបានដោយមានប្រសិទ្ធភាព។
អ្វីដែលអ្នករកឃើញនៅក្នុងរថយន្ត Changan Deepal S07
Rating នៃការរចនា
រថយន្ត Deepal S07 រួមបញ្ចូលនូវស្ទាយល៍ទាន់សម័យជាមួយនឹងមុខងារបច្ចេកវិទ្យាទំនើប។ ការរចនាផ្នែកខាងក្រៅរបស់វាគឺរួមមាន ជំហរតួរថយន្តធំទូលាយ ទ្វារដែលគ្មានស៊ុម និងប្រព័ន្ធភ្លើង LED Lighting ដែលមានលក្ខណៈពិសេសសម្រាប់ទាំងផ្នែកខាងមុខនិងផ្នែកខាងក្រោយ ដែលមានបង្ហាញឡើងជាមួយនឹងភ្លើង "Moon String" និងភ្លើងក្រោយ "Starflame"។
កម្រិតផាសុកភាព និងផ្នែកខាងក្នុងនៃរថយន្ត Changan Deepal S07
Rating នៃកម្រិតផាសុកភាព
ផ្នែកខាងក្នុងរបស់វា មានការរចនាឡើងដោយមានគំនិតច្នៃប្រឌិតចេញពីម៉ូតខាងក្នុងទូក Yacht ដែលមានលក្ខណៈសាមញ្ញនិងទំនើប បំពាក់ជាមួយនឹងអេក្រង់ Touchscreen ដែលអាចបត់បែនបានទំហំ 15.6 អ៊ីញ រួមជាមួយនឹងភ្លើង Ambient lighting ខាងក្នុងដែលមានពណ៌ច្រើនរហូតដល់ 64 ពណ៌ និងកៅអីប្រណីតដែលអាចមានមុខងារម៉ាស្សាបាន។ ម្យ៉ាងទៀតវាក៏មាននូវកញ្ចក់ដំបូលដែលអាចមើលឃើញទិដ្ឋភាពបានជំុវិញ Panoramic Sunroof ផងដែរ រួមជាមួយនឹងប្រព័ន្ធបឺតខ្យល់សំងាត់ Hidden Air Outlet ដែលកាន់តែបន្ថែមនូវអារម្មណ៍ប្រណីត ធ្វើឱ្យវាក្លាយជាជម្រើសមួយដ៏ទាន់សម័យ និងមានមុខងារប្រើប្រាស់បានស្រួល។រថយន្ត Deepal S07 ផ្តល់នូវកម្រិតផាសុកភាពខ្ពស់ដោយមានកៅអីរចនាឡើងដែលមានមុខងារនៃបច្ចេកវិទ្យា«Zero Gravity រឺហៅថាគ្មានទំងន់» សម្រាប់ជួយកាត់បន្ថយកំលាំងសំពាធលើឆ្អឹងកងខ្នងនៅក្នុងការធ្វើដំណើររយៈពេលយូរ។ កៅអីមុខមាននូវមុខងារប្រព័ន្ធខ្យល់ចេញចូល និងម៉ាស៉ាដែលកាន់តែបន្ថែមនូវការសំរាកបានស្រួល។ បន្ថែមពីនេះមុខងារផ្តេករបស់កៅអីក៏ជួយផ្តល់ដល់កម្រិតផាសុកភាពទាំងមូល ដែលធ្វើអោយការបន្ថែមនៃចម្ងាយបើកបរក៏មានភាពរីករាយបានផងដែរ។
លក្ខណៈសម្បត្តិដែលអាចរកឃើញនៅក្នុងរថយន្ត Changan Deepal S07
Rating នៃលក្ខណៈសម្បត្តិ
គួរឱ្យកត់សម្គាល់ថាយានយន្ដនេះមានរួមបញ្ចូលជាមួយនឹងបច្ចេកវិទ្យាបង្ហាញរូបភាពឌីជីថលនៅខាងមុខដែលមានលក្ខណៈដូចពិតៗហៅថា Augmented Reality Head-Up Display ដែលសម្រាប់ប្រើប្រាស់ដើម្បីផ្តល់ព័ត៌មានអំពីការបើកបរ និងការបង្ហាញផ្លូវ។ ម្យ៉ាងទៀត វាក៏មានប្រើប្រាស់នូវប្រព័ន្ធជំនួយការបើកបរ Advanced Driver Asistance System ផងដែរសម្រាប់សុវត្ថិភាពនិងភាពងាយស្រួលនៅក្នុងពេលបើកបរ។
ប្រសិទ្ធភាពថ្មដែលនឹងទទួលបានពីរថយន្ត Changan Deepal S07
Rating នៃប្រសិទ្ធភាពថ្ម
រថយន្ត Deepal S07 គឺជារថយន្តអគ្គិសនី Compact SUV ដែលត្រូវបានសហការចូលរួមអភិវឌ្ឍដោយក្រុមហ៊ុន Huawei និង CATL ដែលបង្ហាញឡើងជាមួយនឹងថ្ម 66.8 kWh អាចផ្តល់ការធ្វើដំណើរចម្ងាយបានល្អ ដែលអាចមានសក្តានុពលនាំមុខគូប្រជែងដទៃទៀតដូចជារថយន្តអគ្គិសនី Audi e-tron។ វាក៏អាចសាកថ្មបាននៅកម្រិតខ្ពស់ល្អប្រហែលជាត្រឹម 30 នាទីប៉ុណ្ណោះ ដែលអាចធ្វើឲ្យវាមានប្រសិទ្ធភាពបានល្អទាំងនៅលើរយៈចម្ងាយ និងល្បឿនសាកថ្ម។ ថ្វីបើមិនទាន់មានរង្វាស់ប្រើប្រាស់ជាក់លាក់ (kWh ក្នុង1គ.ម.) ក៏ដោយ រថយន្ត Deepal S07 ត្រូវបានរចនាឡើងដើម្បីទទួលបានកម្រិតប្រើប្រាស់ថាមពលជាអតិបរមា ដើម្បីប្រកួតប្រជែងជាមួយនឹងនៅក្នុងចំណោមរថយន្តអគ្គិសនី Compact SUV ដទៃទៀត។
តំលៃចំណាយប្រតិបត្តិការនៃរថយន្ត Changan Deepal S07
Rating នៃតំលៃចំណាយ
រថយន្ត Deepal S07 មានតំលៃដំណើរការទាប ដោយសារតែប្រសិទ្ធភាពថ្មរបស់វា (79.97 kWh) ដែលអាចធ្វើដំណើរបានប្រហែល 475 គ.ម. តាមនៅលើវដ្តស្តង់ដារយានយន្តធុនស្រាលទូទាំងពិភពលោក (WLTP)។ រយៈចម្ងាយនេះអាចជួយកាត់បន្ថយបាននូវចំនួនដងក្នុងការសាកថ្ម ជាមួយនឹងការប្រើប្រាស់ថាមពលអគ្គីសនីប្រមាណជា 18.6 kWh/100 គ.ម.។ ការសាកថ្មលឿនអាចទទួលបានដល់កម្រិត 80% នៅក្នុងត្រឹមប្រមាណជា 35-50 នាទីប៉ុណ្ណោះ និងសម្រាប់ការសាកថ្មនៅផ្ទះគឺអាចចំណាយពេលប្រហែលជា 8 ម៉ោងតាមរយៈប្រដាប់សាកAC11kW ដែលងាយស្រួលសម្រាប់ការសាកនៅក្នុងពេលយប់។ បន្ថែមលើនេះ រថយន្ត Deepal S07 ក៏មានការធានាអាយុកាលថ្មរយៈពេល 8 ឆ្នាំផងដែរ ឬស្មើនឹង រហូតដល់ 240,000 គ.ម. ដែលអាចជួយកាត់បន្ថយការចំណាយក្នុងរយៈពេលវែង។
Our verdict: Changan Deepal S07
Our verdict: Changan Deepal S07
If you're looking for Changan Deepal S07 , it is a practical choice.
Comments
No comments yet.
Welcome for the first comment! Click here to load more!Please log in to post a comment