ការ Review នៃរថយន្តអគ្គិសនី Changan Deepal SL03 2023

Spider15 Rating

user

By Spider15 Editorial Team

11 November 2024    
00 mins read

SHARE

រថយន្ត Changan Deepal SL03 គឺជារថយន្តអគ្គិសនីថ្មីមួយពីក្រុមហ៊ុនផលិតរថយន្តចិន Changan ដែលត្រូវបានណែនាំក្នុងឆ្នាំ 2023 ដោយស្ថិតនៅក្រោមប្រេន Deepal។ វាអាចរកបាននៅក្នុងជម្រើសម៉ូដែលបច្ចេកវិទ្យាមួយចំនួន ដូចជាប្រភេទអគ្គិសនីសុទ្ធ (BEV), ប្រភេទបន្ថែមរយៈចម្ងាយ(EREV), និងប្រភេទរថយន្តអ៉ីដ្រូសែន (FCEV) ដែលផ្គត់ផ្គង់តាមតម្រូវការនៃការបើកបរ និងតម្រូវការថាមពលផ្សេងៗគ្នា។

គុណសម្បត្តិ

-រយៈចំងាយនិងសមត្ថភាពប្រតិបត្តិការ :ជាមួយនឹងរយៈចំងាយដែលអាចធ្វើដំណើរបានពី530-610kmក្នុងមួយការសាកពេញ វាសក្តិសមសម្រាប់ទាំងការធ្វើដំណើរនៅក្នុងទីក្រុងនិងការធ្វើដំណើរឆ្ងាយៗ។ សមត្ថភាពប្រតិបត្តិការរបស់វាក៏អស្ចារ្យផងដែរ ជាមួយនឹងល្បឿនដែលអាចឈានដល់ពី ​0-100km/h ក្នុងរយៈពេលតែ 5.9 វិនាទី​។

-ការរចនា:រថយន្តSL03មានរូបរាងផ្នែកខាងក្រៅរលោងនិងបែបឌីណាមិកអាកាស ជាមួយនឹងភាពទំនើប និងបែប Sport ដែលរួមចំណែកបានទាំងលើភាពស្រស់ស្អាត និងប្រសិទ្ធភាព។ ចំណែកនៅខាងក្នុង មានការរចនាបែបតិចតួចបំផុត (Minimalist) ដែលផ្តោតលើកម្រិតផាសុកភាព និងប្រព័ន្ធគ្រប់គ្រងសីតុណ្ហភាពកម្រិតខ្ពស់។

-បច្ចេកវិទ្យានិងមុខងារវាមានបំពាក់នូវបច្ចេកវិទ្យាចុងក្រោយដែលរួមបញ្ចូលនូវប្រព័ន្ធជំនួយអ្នកបើកបរនិងប្រព័ន្ធInfotainment ជាដើម។

-និរន្តរភាពដល់បរិស្ថានខណៈជារថយន្តអគ្គិសនី វាផ្ដល់នូវជម្រើសធ្វើដំណើរបែប Eco-Friendly

គុណវិបត្តិ

-បរិយាកាសផ្ទៃខាងក្នុងខណៈដែលរថយន្តមានរាងតូចបន្តិច ផ្ទៃខាងក្នុងរបស់វា ជាពិសេសផ្នែកខាងក្រោយ ក៏ធ្វើអោយចង្អៀតផងដែរ បើប្រៀបធៀបនឹងរថយន្តស៊ីដាន់ទំហំមធ្យមដទៃទៀត។

-តម្លៃតម្លៃអាចថ្លៃជាងបណ្តាដៃគូប្រកួតប្រជែង ធ្វើអោយវាអាចជាកត្តាប្រឈមមួយសម្រាប់អ្នកទិញដែលមានកម្រិតថវិកា។ 

-ល្បឿនសាកថ្មខណៈរយៈពេលសាកថ្មគឺសមរម្យ ប្រហែល 8-10 ម៉ោងជាមួយប្រដាប់សាកធម្មតា ប៉ុន្តែវាអាចយឺតជាងបណ្តាដៃគូប្រជែង ដែលប្រើប្រាស់ការសាកលឿនជាង។ 

សមត្ថភាពបើកបរនៃរថយន្ត Changan Deepal SL03

Rating នៃការបើកបរ 9 / 10

សមត្ថភាពបើកបររបស់វាគឺមានលំនឹងល្អ ដោយបង្ហាញឡើងជាមួយនឹងចង្កូតដែលអាចឆ្លើយតបបានល្អ តួរថយន្តដែលមានលំនឹងដោយសារតែចំនុចកណ្តាលនៃទំនាញរបស់វាទាប និងការដំឡើងប្រព័ន្ធបូមខ្យល់ប្រកបដោយផាសុកភាព។ វាក៏មាននូវប្រភេទរបៀបបើកបរមួយចំនួនរួមមាន Eco, Normal, និង Sport ដែលអនុញ្ញាតឱ្យអាចធ្វើការបត់បែនឆ្លើយតបបានរហ័ស និងប្រព័ន្ធហ្រ្វាំងផលិតថាមពលឡើងវិញ Regenerative braking system ក៏ជួយពង្រឹងសមត្ថភាពរយៈចំងាយ។ ជារួម រថយន្ត SL03 គឺសក្តិសមសម្រាប់ការបើកបរប្រចាំថ្ងៃជាមួយនឹងល្បឿនដ៏ល្អ ស្ថិរភាពនៃលំនឹង និងកម្រិតផាសុកភាព។

សុវត្ថិភាព និងទំនុកចិត្តនៃរថយន្ត Changan Deepal SL03

Rating នៃសុវត្ថិភាព 9 / 10

រថយន្តអគ្គីសនី Deepal SL03 2023 គឺជារថយន្តអគ្គីសនីដែលមានបច្ចេកវិទ្យាកម្រិតខ្ពស់ ជាមួយនឹងការផ្តោតលើកម្រិតសុវត្ថិភាព និងភាពច្នៃប្រឌិត។ វាផ្តល់នូវបច្ចេកវិទ្យាជំនួយក្នុងការបើកបរជាច្រើនរួមមានដូចជា ប្រព័ន្ធចាប់ហ្វ្រាំងបន្ទាន់ដោយស្វ័យប្រវត្តិ Automatic emergency braking ប្រព័ន្ធជំនួយដៃចង្កូត និងរំលឹកអ្នកបើកបរក្នុងគន្លងត្រឹមត្រូវ Lane-Keeping assist ប្រព័ន្ធកាមេរ៉ា 360 ដឺក្រេ និងប្រព័ន្ធជូនដំណឹងពីការប៉ះទង្គិច Collision Warning។ រថយន្ត SL03 ក៏ផ្តល់នូវសមត្ថភាពបើកបរស្វ័យប្រវត្តិកម្រិត3 Autonomous Driving Capabilites Level 3 ផងដែរ ដែលអាចដោះស្រាយបញ្ហាកាលៈទេសៈបើកបរស្មុគស្មាញមួយចំនួនដូចជានៅលើតំបន់ផ្លូវហាយវេ និងតំបន់ទីក្រុងដែលកកស្ទះចង្អៀត។ ម៉ូដែលរថយន្តនេះក៏គាំទ្រនូវប្រព័ន្ធកម្រិតខ្ពស់ដូចជាប្រព័ន្ធកំណត់ល្បឿនដោយស្វ័យប្រវត្តិ និងប្រព័ន្ធផ្តល់សញ្ញាអ្នកថ្មើរជើងឆ្លងកាត់ផងដែរ ដែលធានាបាននូវបទពិសោធន៍នៃការបើកបរកាន់តែមានសុវត្ថិភាព។

អ្វីដែលនៅក្រោមរថយន្ត Changan Deepal SL03

Rating នៃប្រតិបត្តិការម៉ាស៊ីន 9 / 10

-ប្រភេទរថយន្តអគ្គិសនីសុទ្ធ Battery Electric Vehicle (BEV): មានម៉ូទ័រអគ្គិសនី 160 kW បំលែងថាមពលរមួលបាន 320 Nm ដែលអាចបង្កើនល្បឿនបានពី 0-100km/h ក្នុងរយៈពេល 6.9 វិនាទី។ រយៈចម្ងាយគឺប្រែប្រួលចន្លោះពី 515km រហូតដល់ 705km អាស្រ័យទៅលើទំហំថ្ម (58 kWh ឬ 70 kWh) និងមានល្បឿនកំពូល 170km/h។-ប្រភេទរថយន្តបន្ថែមរយៈចំងាយ Range-Extended Electric Vehicle (EREV): រួមបញ្ចូលនូវម៉ាស៊ីនប្រេងទំហំ 1.5L ជាមួយនឹងម៉ូទ័រអគ្គិសនី ដែលផ្តល់បាននូវរយៈចំងាយបើកបរបន្ថែម ប្រសើរសម្រាប់អ្នកដែលត្រូវការច្រើនជាងការប្រើប្រាស់ថ្ម-ប្រភេទរថយន្តអ៉ីដ្រូសែន Hydrogen Fuel Cell Electric Vehicle (FCEV): ប្រើប្រាស់អ៉ីដ្រូសែនដើម្បីដំណើរការម៉ូទ័រអគ្គិសនី ដែលផ្ដល់បាននូវសមត្ថភាពប្រតិបត្តិការស្រដៀងនឹងរថយន្តអគ្គិសនីសុទ្ធ BEV ដែរ ប៉ុន្តែផ្តោតលើការប្រើប្រាស់អ៉ីដ្រូសែនជាប្រភពថាមពលស្អាត។

អ្វីដែលអ្នករកឃើញនៅក្នុងរថយន្ត Changan Deepal SL03

Rating នៃការរចនា 9 / 10

រថយន្ត Deepal SL03 ឆ្នាំ2023 បានបង្ហាញឡើងជាមួយនឹងរូបរាងផ្នែកខាងក្រៅរលោងស្រិល និងបែបឌីណាមិកអាកាស ជាមួយនឹងខ្សែបន្ទាត់រូបរាងយ៉ាងស្រួចស្រាវ កោងរលោង និងមានការរចនាបែបអនាគត។ វាមានផ្ទាំងប៉ាណាមុខតូចសាមញ្ញ ជាមួយនឹងភ្លើង LEDស្តើង និងកាមេរ៉ាចំហៀងដែលជំនួសអោយកញ្ចក់ចំហៀងធម្មតា។ រូបរាងចំហៀងវិញក៏មានទម្រង់ស្អាត ជាមួយនឹងគន្លឹះទ្វារបើកស្វ័យប្រវត្តិប្រភេទ Flush Door និងប្រភេទដំបូល Fastbackដែលមានរាងដំបូលតភ្ជាប់មកកាន់ផ្នែកខាងក្រោយ ខណៈមានសំបកកង់ធំៗ និងរបាំងទប់លំហូរខ្យល់ផ្នែកខាងក្រោយដែលបន្ថែមភាពទាក់ទាញបែប Sport។ ផ្នែកខាងក្រោយមានបន្ទាត់ភ្លើង LED ដែលកាន់តែបន្ថែមការរចនាបែបទំនើប និងបច្ចេកវិទ្យាខ្ពស់។

កម្រិតផាសុកភាព និងផ្នែកខាងក្នុងនៃរថយន្ត Changan Deepal SL03

Rating នៃកម្រិតផាសុកភាព 9 / 10

រថយន្ត Deepal SL03 ឆ្នាំ2023 ត្រូវបានរចនាឡើងជាមួយនឹងផ្ទៃខាងក្នុងបែបសាមញ្ញ និងភាពច្នៃប្រឌិតបែបអនាគត ដោយបង្ហាញឡើងជាមួយកន្លែងអង្គុយបើកបរបែបឌីជីថល Digitized Cockpit ជាមួយនឹងអេក្រង់ Touchscreen 14.6 ដែលអាចបង្វិលបានសម្រាប់ការគ្រប់គ្រងនៅកណ្តាល។ វាក៏ផ្ដល់នូវផ្នែកខាងក្នុងដែលមានភាពធំទូលាយ និងប្រណីត ជាមួយនឹងសម្ភារមានគុណភាពខ្ពស់ កៅអីមានផាសុកភាពរួមទាំងចំណេញទី និងកៅអីខាងមុខអគ្គិសនីដែលអាចផ្តល់កំដៅ និងប្រព័ន្ធខ្យល់ចេញចូល ដែលកាន់តែបន្ថែមនូវកម្រិតផាសុកភាព។ កៅអីខាងក្រោយផ្តល់នូវកន្លែងដាក់ជើង និងបរិយាកាសអង្គុយធំទូលាយ ដែលធានាបាននូវកម្រិតផាសុកភាពដល់អ្នកធ្វើដំណើរ។

លក្ខណៈសម្បត្តិដែលអាចរកឃើញនៅក្នុងរថយន្ត Changan Deepal SL03

Rating នៃលក្ខណៈសម្បត្តិ 8 / 10

រថយន្ត Deepal SL03 2023 មានបច្ចេកវិទ្យាខាងក្នុងដូចជា:-ប្រព័ន្ធ Infotainment Touchscreen ដ៏ធំជាមួយនឹងការភ្ជាប់នឹងស្មាតហ្វូន (Apple CarPlay, Android Auto) និងមានកន្លែងបញ្ជាឌីជីថលសម្រាប់អ្នកបើកបរ Digital Cockpit។ -ប្រព័ន្ធជំនួយបើកបរ (Advanced Driver Assistance Systems) មានដូចជាប្រព័ន្ធកំណត់ល្បឿនដោយស្វ័យប្រវត្តិ Adaptive Cruise Control, ប្រព័ន្ធជំនួយដៃចង្កូត និងរំលឹកអ្នកបើកបរក្នុងគន្លងត្រឹមត្រូវ Lane-Keeping Assist, ប្រព័ន្ធចាប់ហ្រ្វាំងបន្ទាន់ដោយស្វ័យប្រវត្តិ Automatic Emergency Braking, និងប្រព័ន្ធស្គាល់សញ្ញាចរាចរណ៍។ -បច្ចេកវិទ្យាបើកបរពាក់កណ្តាលស្វ័យប្រវត្តិ( Semi-autonomous driving capabilites Level 2) សម្រាប់មុខងារដូចជា ជំនួយដៃចង្កូត និងរំលឹកអ្នកបើកបរក្នុងគន្លងត្រឹមត្រូវ និងកំណត់ល្បឿនបើកបរនៅលើផ្លូវហាយវេរ។ -ការភ្ជាប់ 5G សម្រាប់ការអាប់ដេតក្នុងពេលវេលាជាក់ស្តែង, ការបញ្ជារថយន្តពីចម្ងាយតាមរយៈកម្មវិធីទូរស័ព្ទ និង ការអាប់ដេតកម្មវិធីសម្រាប់យានយន្តពីអ្នកផលិត Over-the-air Update ជាដើម។ -ប្រព័ន្ធគ្រប់គ្រងថ្មឆ្លាតវៃ ដែលអាចបង្កើនសមត្ថភាពប្រតិបត្តិការ និងបន្តអាយុកាលនៃថ្ម។

ប្រសិទ្ធភាពប្រេងដែលនឹងទទួលបានពីរថយន្ត Changan Deepal SL03

Rating នៃប្រសិទ្ធភាពប្រេង 9 / 10

ម៉ូដែលរថយន្តអគ្គិសនី EV ប្រើប្រាស់ថាមពលប្រហែល 12.3–12.9kWh ក្នុងរយៈចំងាយ 100 គីឡូម៉ែត្រ ដែលចំពេញខ្លាំងសម្រាប់រថយន្តអគ្គិសនី ជាពិសេសវាអាចធ្វើដំណើរបានរយៈចំងាយឆ្ងាយរហូតដល់ 705 គីឡូម៉ែត្រនៅក្នុងមួយការបញ្ចូលថាមពលពេញ។ ខណៈម៉ូដែល EREV ដែលរួមបញ្ចូលប្រើប្រាស់ម៉ាស៉ីនសាំងទំហំ 1.5 លីត្រ និងម៉ូទ័រអគ្គិសនីវិញ មានកំរិតប្រើប្រាស់ប្រេងប្រហែល 1.4–1.5L ក្នុងរយៈចំងាយ 100 km។ សម្រាប់ម៉ូដែល FCEV ប្រើប្រាស់អ៉ីដ្រូសែនប្រមាណជា 0.65kg ក្នុងរយៈចំងាយ 100km។

តំលៃចំណាយប្រតិបត្តិការនៃរថយន្ត Changan Deepal SL03

Rating នៃតំលៃចំណាយ 9 / 10

រថយន្ត Changan Deepal SL03 ឆ្នាំ2023 មានតំលៃការចំណាយប្រតិបត្តិការទាបជាងគូប្រជែងដទៃទៀត ជាពិសេសសម្រាប់ម៉ូដែលរថយន្តអគ្គិសនី (EV)។ ម៉ូដែលរថយន្តអគ្គិសនីមូលដ្ឋានដែលមានរយៈចម្ងាយ 515km ជាមួយនឹងថ្ម 58.1kWh ត្រូវការតំលៃការចំណាយប្រហែល 1ដុល្លា សម្រាប់ការសាកចំពោះរយៈចំងាយ 100km ដោយអាស្រ័យទៅលើតម្លៃអគ្គិសនីនៅក្នុងតំបន់នីមួយៗ។ ខណៈម៉ូដែលរថយន្តអគ្គិសនីបន្ថែមរយៈចំងាយ(EREV)វិញ មានម៉ាស៊ីនប្រេងមួយដើម្បីបន្ថែមរយៈចម្ងាយ ជាមួយនឹងការបើកបរដោយអគ្គិសនីសុទ្ធអាចគ្របដណ្តប់បាន 200km។ សម្រាប់ម៉ូដែលរថយន្តអ៉ីដ្រូសែន(FCEV) ការប្រើប្រាស់អ៉ីដ្រូសែនគឺប្រមាណជា 0.65kg ក្នុងរយៈចំងាយ 100km ដែលមានតម្លៃការចំណាយប្រហែល 0.03ដុល្លា ក្នុងមួយគីឡូម៉ែត្រ។

Our verdict: Changan Changan Deepal SL03

4.4 / 5 Spider15 Rating

Our verdict: Changan Changan Deepal SL03

4.4 / 5 Spider15 Rating

If you're looking for Changan Changan Deepal SL03 , it is a practical choice.

Comments

No comments yet.

Please to post a comment