ការ Review នៃរថយន្តអគ្គិសនី Changan Hunter EREV 2024

Spider15 Rating

user

By Spider15 Editorial Team

6 November 2024    
00 mins read

SHARE

រថយន្ត Changan Hunter EREV ឆ្នាំ2024 គឺជារថយន្ត Pickup Hybrid ក្រុមហ៊ុនអគ្គិសនីដែលរួមបញ្ចូលបច្ចេកវិទ្យាអគ្គិសនី និងម៉ាស៊ីនសាំងចូលគ្នា ដើម្បីបង្កើនប្រសិទ្ធភាពនិងរយៈចម្ងាយរហូតទៅដល់ 1,031 គីឡូម៉ែត្រ។ ប្រព័ន្ធបញ្ចូនថាមពលរបស់វាគឺរួមមានថ្ម 31.18 kWh ដែលអាចផ្តល់រយៈចំងាយត្រឹមតែអគ្គិសនីសុទ្ធប្រមាណជា 180 គីឡូម៉ែត្រ។ ហើយសម្រាប់ការធ្វើដំណើរយូរជាងនេះ វានឹងប្រើប្រាស់ម៉ាស៊ីនសាំងទំហំ2.0 លីត្រ ដើម្បីបង្កើនរយៈចំងាយ ដែលនឹងអាចឡើងសរុបទៅដល់ 1,031 km។ រថយន្ត Changan Hunter EREV មានជម្រើសម៉ូទ័រមួយ (177 PS និង 320 Nm) និងម៉ូទ័រ​២ (258 PS និង 447Nm) ផ្ដល់ជម្រើសដល់ការបើកបរទាំងប្រព័ន្ធបរតែកង់ក្រោយ និងប្រព័ន្ធបរកង់បួនធម្មតា។

គុណសម្បត្តិ
-បន្ថែមរយៈចំងាយបច្ចេកវិទ្យា EREV អនុញ្ញាតឱ្យអាចបង្កើនរយៈចំងាយធ្វើដំណើរបានបើប្រៀបធៀបទៅនឹងរថយន្តអគ្គិសនីធម្មតា ធ្វើអោយវាសក្តិសមសម្រាប់ការធ្វើដំណើរផ្លូវឆ្ងាយដោយមិនចាំបាច់ព្រួយបារម្ភ។

-ប្រសិទ្ធភាពជាទូទៅវាផ្តល់ប្រសិទ្ធភាពប្រេងបានប្រសើរជាងរថយន្តប្រើប្រាស់ម៉ាស៊ីនចំហេះក្នុងធម្មតា ដោយសារតែមានប្រព័ន្ធបញ្ជូនថាមពលអគ្គិសនីរបស់វា។
-អត្ថប្រយោជន៍ដល់បរិស្ថានការបញ្ចេញកាបូនទាបបំផុតក្នុងអំឡុងពេលប្រើប្រាស់បើប្រៀបធៀបនឹងរថយន្តប្រើប្រាស់ប្រេងសាំង រឺម៉ាស៊ូតដទៃទៀត ដែលចូលរួមកាត់បន្ថយការបំពុលដល់បរិស្ថាន។

-លក្ខណៈសម្បត្តិមានភាពច្នៃប្រឌិតវាអាចមានលក្ខណៈសម្បត្តិទំនើបផ្សេងៗដូចជាប្រព័ន្ធជំនួយអ្នកបើកបរកម្រិតខ្ពស់ ប្រព័ន្ធ Infotainment និងជំរើសការតភ្ជាប់។

-សន្សំសំចៃការចំណាយ: ការសន្សំបានខ្ពស់ទៅលើប្រេង និងការចំណាយលើតំហែទាំទាប ដោយសារតែមានផ្នែកបន្លាស់តិចជាងនៅក្នុងប្រព័ន្ធជំនូនថាមពលអគ្គិសនី។

គុណវិបត្តិ

-តំលៃដើមតម្លៃទិញរថយន្ត EREV នេះអាចខ្ពស់ជាងយានយន្តធម្មតា ដែលអាចជាកត្តាឧបសគ្គមួយសម្រាប់អ្នកទិញខ្លះ។

-រចនាសម្ព័ន្ធការបញ្ចូលថាមពលអាស្រ័យលើតំបន់​​​ ភាពដែលអាចរកបានស្ថានីយបញ្ចូលថាមពលអាចមានកំណត់ ដែលធ្វើអោយប៉ះពាល់ដល់ភាពងាយស្រួលសម្រាប់ការធ្វើដំណើរផ្លូវឆ្ងាយ។

-ភាពសាំញ៉ាំប្រព័ន្ធបញ្ជូនថាមពល២ដែលមាននៅក្នុងយានយន្តនេះអាចបន្ថែមភាពសាំញ៉ាំសម្រាប់ការតំហែទាំ និងជួសជុលជាងយានយន្តស្តង់ដា។

-ការបាត់បង់ថាមពលដូចគ្នាទៅនឹងរថយន្តអគ្គិសនីទាំងអស់ដែរ ថ្មអាចកាត់បន្ថយទៅតាមពេលវេលា ដែលអាចនាំឲ្យមានការបាត់បង់រយៈចំងាយ និងសមត្ថភាពប្រតិបត្តិការ។

-ទំងន់: ការរួមបញ្ចូលនៃប្រព័ន្ធបញ្ជូនថាមពលអគ្គិសនី និងម៉ាស៊ីនប្រេងអាចនាំឲ្យមានទំងន់ធ្ងន់សម្រាប់យានយន្ត ដែលអាចជះឥទ្ធិពលដល់ការបើកបរ និងសមត្ថភាពប្រតិបត្តិការ។

សមត្ថភាពបើកបរនៃរថយន្ត

Rating នៃការបើកបរ 8 / 10

រថយន្ត Changan Hunter EREV ឆ្នាំ2024ត្រូវបានរចនាឡើងដើម្បីអាចបើកបរបានល្អនៅលើផ្លូវធម្មតា និងផ្លូវ Off-Road ដោយប្រកបដោយលំនឹង និងការគ្រប់គ្រងបានល្អប្រសើរ។ វាត្រូវបានបំពាក់ជាមួយនឹង Lock អេឡិចត្រូនិចជាច្រើនដែលមាននៅលើទាំងផ្នែកខាងមុខ និងផ្នែកខាងក្រោយ ដើម្បីបង្កើនកម្លាំងស្មើនិងសមត្ថភាពចង្កូតតាមស្ថានភាពផ្លូវ Off-Road។ ដោយមានប្រភេទបើកបរច្រើនរហូតទៅដល់ 10 អ្នកបើកបរអាចកំណត់ Setting ទៅតាមស្ថានការណ៍ខុសៗគ្នាដូចជាធ្លាក់ព្រិល, វាលភក់ និងខ្សាច់ជាដើម ដោយផ្តល់បាននូវភាពបត់បែន និងការគ្រប់គ្រងនៅក្នុងស្ថានភាពផ្លូវលំបាក។

សុវត្ថិភាព និងទំនុកចិត្តនៃរថយន្ត

Rating នៃសុវត្ថិភាព 8 / 10

រថយន្ត Changan Hunter EREV 2024 គឺជារថយន្ត Pickup Hybrid ដែលផ្តោតសំខាន់លើសុវត្ថិភាព និងភាពបត់បែន។ វាមានមុខងារ Body-on-frame construction, សមត្ថភាពប្រតិបត្តិការជាច្រើនជាមួយនឹង ជម្រើសសម្រាប់ប្រព័ន្ធបរតែកង់ក្រោយម៉ូទ័រទោល RWD និងប្រព័ន្ធបរកង់៤ធម្មតាម៉ូទ័រ២ AWD និងមានប្រព័ន្ធការពារសុវត្ថិភាពជាច្រើនដូចជា ពោងសុវត្ថិភាព ប្រព័ន្ធកាមេរ៉ា540ដឺក្រេ និងប្រព័ន្ធជួយរក្សាគន្លងផ្លូវអ្នកបើកបរ Lane Departure Warning។ ថ្វីបើរថយន្តនេះខ្វះខាតនូវមុខងារប្រព័ន្ធជំនួយអ្នកបើកបរកម្រិតខ្ពស់មួយចំនួន ប៉ុន្តែវាបានរួមបញ្ចូលនូវកម្រិតផាសុកភាព និងសមត្ថភាពបើកបរលើផ្លូវលំបាក ដែលទាក់ទាញទាំងសំរាប់អ្នកប្រើប្រាស់នៅក្នុងទីក្រុង និងអ្នកចូលចិត្តដំណើរផ្សងព្រេង។

អ្វីដែលនៅក្រោមរថយន្ត

Rating នៃប្រតិបត្តិការម៉ាស៊ីន 8 / 10

រថយន្ត Changan Hunter EREV 2024 មានការដំឡើងម៉ាស៊ីន Hybrid ដែលរួមបញ្ចូលគ្នារវាងម៉ាស៊ីនចំហេះក្នុង Internal Combustion Engine (ICE) ទំហំ1.5L និងម៉ូទ័រអគ្គិសនី។ ការរួមបញ្ចូលគ្នានេះបានផ្តល់នូវការប្រើប្រាស់ប្រេងបានប្រសិទ្ធភាពល្អ និងទិន្នផលកំលាំងអគ្គិសនីបានល្អ។ ម៉ាស៊ីនចំហេះក្នុងបានបង្កើតនូវថាមពល 140kW(ប្រហែល 187 horsepower) ជាមួយនឹងកំលាំងរមួលខ្ពស់បំផុត 340Nm ផ្តល់បាននូវសន្ទុះ និងប្រតិបត្តិការដ៏ល្អ ជាពិសេសនៅកំរិតរង្វិលល្បឿនRPMទាប។ នៅក្នុងម៉ូដប្រើតែថាមពលអគ្គិសនី យានយន្តនេះអាចធ្វើដំណើរបានប្រហែលប្រមាណ 130-180 គីឡូម៉ែត្រ អាស្រ័យលើលក្ខខណ្ឌការបើកបរនីមួយៗ ធ្វើអោយវាតំរូវបានទាំងសម្រាប់ការបើកបរនៅក្នុងក្រុងនិងដំណើរផ្សព្វព្រេង Off-Road។

អ្វីដែលអ្នករកឃើញនៅក្នុងរថយន្ត

Rating នៃការរចនា 8 / 10

រថយន្ត Changan Hunter EREV 2024 មានការរចនាឡើងបែបរឹងមាំ កំលាំងខ្លាំង និងលេចធ្លោ ដែលផ្តោតទៅលើទាំងស្ទាយល៍ និងតំរូវការមុខងារជាច្រើន។ នៅផ្នែកខាងមុខ បង្ហាញឡើងជាមួយនឹងផ្ទាំងប៉ាណាមុខទំហំធំ ជាមួយនឹងភ្លើង LED រាងអក្សរ L ដែលផ្តល់អោយនូវរូបរាងបែបទំនើប និងកំណាចយ៉ាងឡូយតែម្តង។ នៅផ្នែកខាងក្រៅ ត្រូវបានស្រោបជាមួយនឹងបន្ទះផ្លាស្ទិកពណ៌ខ្មៅ Black body cladding ដែលជួយការពាររថយន្តពីការសឹករេចរឹលពីការប៉ះទង្គិច និងមានដំបូលបែប Roof rail អាចដឹកជញ្ជូនឥវ៉ាន់បាន, ព្រមទាំងមានឈ្នាន់ជើង Running Board និងកង់អាលុយមីញ៉ូមជាមួយនឹងបច្ចេកវិទ្យាកាត់ដោយពេជ្រ ដែលនឹងដើម្បីពង្រឹងសមត្ថភាពធ្វើដំណើរលើផ្លូវ Off-Road របស់វា។

កម្រិតផាសុកភាព និងផ្នែកខាងក្នុងនៃរថយន្ត

Rating នៃកម្រិតផាសុកភាព 8 / 10

រថយន្ត Changan Hunter EREV 2024 រួមបញ្ចូលនូវការរចនាបែបទំនើប កម្រិតផាសុកភាព និងសមត្ថភាពធ្វើដំណើរលើផ្លូវ Off-Road។ នៅផ្នែកខាងក្នុងរបស់វា មានបង្ហាញឡើងជាមួយនឹងប្រព័ន្ធអេក្រង់ផ្តល់ព័ត៌មានពីរ Dual-screen system(អេក្រង់ទិន្នន័យឌីជីថល Instrument digital cluster ទំហំ7.5អ៊ីញ និងអេក្រង់ប្រព័ន្ធ Infotainment ទំហំ12.3អ៊ីញ), កៅអីស្បែកជាមួយជំរើសផ្តល់កំដៅ Leather heated Seat និងមុខងារផ្តល់ភាពសារៈប្រយោជន៍ផ្សេងទៀតដូចជាប្រព័ន្ធកំណត់ល្បឿនស្វ័យប្រវត្តិ ប្រព័ន្ធសាកថ្មទូរស័ព្ទឥតខ្សែ និងព្រិលម៉ាស៊ីនត្រជាក់ផ្នែកខាងក្រោយ។ខណៈដែលថ្វីបើយានយន្តនេះត្រូវបានរចនាឡើងសំរាប់ការដឹកជញ្ជូន និងការធ្វើដំណើរលើផ្លូវ Off-Road ប៉ុន្តែសមត្ថភាពផ្ទុកឥវ៉ាន់របស់វាគឺបានត្រឹមតែទំងន់ប្រមាណ 495 គីឡូក្រាមប៉ុណ្ណោះ ដែលអាចធ្វើអោយវាមិនសក្តិសមសម្រាប់ការប្រើប្រាស់ក្នុងការងារដឹកជញ្ជូនធ្ងន់ៗ។

លក្ខណៈសម្បត្តិដែលអាចរកឃើញនៅក្នុងរថយន្ត

Rating នៃលក្ខណៈសម្បត្តិ 8 / 10

នៅផ្នែកខាងក្នុង រថយន្ត Changan Hunter EREV 2024 រួមមានបំពាក់ជាមួយនឹងអេក្រង់ Touchscreen ទំហំ 12.3អ៊ីញ, អេក្រង់បង្ហាញទិន្នន័យឌីជីថល Instrument digital cluster ទំហំ7.5អ៊ីញ,និងមុខងារផ្តល់ភាពងាយស្រួលផ្សេងៗទៀតដូចជាការបញ្ចូលថាមពលឥតខ្សែ Wireless Charging និងប្រព័ន្ធគ្រប់គ្រងសីតុណ្ហភាពស្វ័យប្រវត្តិ Automatic Climate Control បង្កើតបានបរិយាកាសខាងក្នុងប្រកបដោយបច្ចេកវិទ្យាឈានមុន។ សំរាប់មុខងារផ្តល់សារៈប្រយោជន៍ផ្សេងទៀត គឺរួមមាននូវប្រព័ន្ធផ្តល់ថាមពលអគ្គិសនីពីយានយន្ត Vehicle to Load(V2L) ដែលអាចផ្ដល់ថាមពលសំរាប់ឧបករណ៍ផ្សេងៗទៀតនៅខាងក្រៅចេញពីថ្មរបស់យានយន្ត ដែលមានសារៈប្រយោជន៍សំរាប់ការធ្វើដំណើរនៅខាងក្រៅ ឬសម្រាប់ការងារ។

ប្រសិទ្ធភាពប្រេងដែលនឹងទទួលបានពីរថយន្ត

Rating នៃប្រសិទ្ធភាពប្រេង 8 / 10

រថយន្ត Changan Hunter EREV 2024 គឺជារថយន្ត Hybrid ដែលមានប្រសិទ្ធភាពខ្ពស់ ផ្តល់បាននូវការរួមបញ្ចូលគ្នានៃសមត្ថភាពថាមពលអគ្គិសនី និងថាមពលប្រេង។ វាប្រើប្រាស់ប្រហែល23.6kWh/100 km នៃថាមពលអគ្គិសនី ផ្តល់បាននូវរយៈចំងាយអគ្គិសនី 131 គីឡូម៉ែត្រ។ វាក៏មានផងដែរនូវការប្រើប្រាស់ប្រេងដែលស្មើនឹងប្រមាណ 2.7 L/100 km ដែលធ្វើឲ្យវាជាជម្រើសមានប្រសិទ្ធភាពប្រេងខ្ពស់សម្រាប់ការធ្វើដំណើរទាំងនៅក្នុងទីក្រុង និងផ្លូវឆ្ងាយ។ ការរចនារបស់រថយន្តនេះរួមបញ្ចូលនូវថ្មលីចូមផូស្វាត LFP Battery 31.2kWh ដែលធានាការរក្សាបាននូវតុល្យភាពដ៏រឹងមាំរវាងការបើកបរដោយអគ្គិសនី និង Backup ដោយប្រេង។

តំលៃចំណាយប្រតិបត្តិការនៃរថយន្ត

Rating នៃតំលៃចំណាយ 8 / 10

តំលៃប្រតិបត្តិការរបស់រថយន្ត Changan Hunter EREV 2024 គឺអាស្រ័យទៅលើតម្លៃអគ្គិសនី និងការប្រើប្រាស់ប្រេងឥន្ធនៈ។ រថយន្តនេះប្រើប្រាស់ថាមពលប្រមាណជា 23.6kWh សម្រាប់រយៈចំងាយ 100 គីឡូម៉ែត្រ ប្រសិនបើវាប្រើប្រាស់ថាមពលអគ្គិសនីសុទ្ធ ដូច្នេះធ្វើអោយវាមានប្រសិទ្ធភាពសម្រាប់ការបើកបររយៈចំងាយខ្លី។ ប៉ុន្តែសម្រាប់ការប្រើប្រាស់ប្រេងនៅក្នុងអំឡុងពេលប្រតិបត្តិការម៉ាស៊ីន Hybrid វិញ នៅពេលដែលម៉ាស៊ីនដំណើរការដើម្បីបង្កើនរយៈចំងាយ នោះគឺវាអាស្រ័យទៅលើទំលាប់នៃការបើកបរ និងកម្រិតអត្រាប្រេងឥន្ធនៈផងដែរ។

Our verdict: Changan Changan Hunter EREV

4 / 5 Spider15 Rating

Our verdict: Changan Changan Hunter EREV

4 / 5 Spider15 Rating

If you're looking for Changan Changan Hunter EREV , it is a practical choice.

Comments

No comments yet.

Please to post a comment