រថយន្ត Land Rover Defender 110 X-Dynamic SE P400 ឆ្នាំ2025 គឺជារថយន្ត SUV ដែលមានសមត្ថភាពខ្ពស់ និងមានភាពបត់បែនល្អ ដែលរួមបញ្ចូលគ្នារវាងសមត្ថភាពបើកបរលើផ្លូវ Off-road ជាមួយនឹងបច្ចេកវិទ្យាទំនើប និងភាពប្រណីតទាន់សម័យ។ ដោយឈរនៅចន្លោះរវាងម៉ូដែល Defender មូលដ្ឋាន និងម៉ូឌែល Defender មានសមត្ថភាពប្រតិបត្តិការខ្ពស់ជាង រថយន្ត Defender 110 X-Dynamic SE បានបំពេញបន្ថែមនូវភាពរឹងមាំ និងស្ទីលនៃរថយន្ត ខណៈដែលម៉ាស៊ីន P400 ផ្តល់ជូននូវថាមពលដ៏ខ្លាំងក្លា។
ការ Review នៃរថយន្ត Land Rover Defender 110 X-Dynamic SE P400 2025
By Spider15 Editorial Team
25 October 2024
00 mins read
គុណសម្បត្តិ
-សមត្ថភាពប្រតិបត្តិការខ្លាំង: មុខងារកំលាំង P400 ផ្តល់ឡើងដោយម៉ាស៊ីនទំហំ 3.0 លីត្រចំនួន6 រួមជាមួយនឹងបច្ចេកវិទ្យា Mild Hybrid បានផ្តល់កម្លាំងដ៏ខ្លាំងក្លា និងការបន្ថែមល្បឿនដ៏រលូន។
-សមត្ថភាព Off-Road: រថយន្ត Defender 110 ផ្តល់នូវប្រព័ន្ធ Terrain Response កម្រិតខ្ពស់ ដែលធ្វើអោយវាសក្តិសមសម្រាប់ការបើកបរនៅក្នុងលក្ខខណ្ឌជាច្រើន។
-ផ្នែកខាងក្នុងធំទូលាយ: ជាមួយនឹងកន្លែងទូលាយសម្រាប់អ្នកធ្វើដំណើរ និងដាក់ឥវ៉ាន់ រថយន្ត Defender 110 គឺសមស្របសម្រាប់គ្រួសារ និងការធ្វើដំណើរផ្សងព្រេងខាងក្រៅ។
-បច្ចេកវិទ្យាទំនើប: លក្ខណៈផ្សេងៗដូចជាប្រព័ន្ធ Infotainment ទំនើប បច្ចេកវិទ្យាផ្តល់ជំនួយអ្នកបើកបរ និងសំភារៈកម្រិតគុណភាពខ្ពស់ជួយបង្កើនបទពិសោធន៍ និងបរិយាកាសនៃការបើកបរ។
-ការរចនាដ៏ទំនើប: រថយន្ត Defender នេះផ្តល់ជូននូវភាពទាក់ទាញដែលរួមបញ្ចូលគ្នានៃភាពរឹងមាំ និងការរចនាទាន់សម័យ ធ្វើអោយមានភាពទាក់ទាញទៅកាន់អ្នកទិញជាច្រើនប្រភេទ។
គុណវិបត្តិ
-តម្លៃ: រថយន្ត Defender 110 X-Dynamic SE P400 មានតម្លៃនៅក្នុងកម្រិតខ្ពស់មួយ ដែលអាចធ្វើអោយពិចារណាសម្រាប់អ្នកទិញមានកម្រិតថវិកា។
-សមត្ថភាពប្រេងឥន្ធនៈ: ខណៈដែលសមត្ថភាពប្រតិបត្តិការរបស់វាខ្ពស់ ប៉ុន្តែប្រសិទ្ធភាពប្រើប្រាស់ប្រេងឥន្ធនៈប្រហែលមិនមែនជាជម្រើសប្រសើរជាងគេក្នុងក្រុមនោះទេ ជាពិសេសសម្រាប់អ្នកដែលយកចិត្តទុកដាក់និងអោយអាទិភាពលើកត្តាសេដ្ឋកិច្ច។
-ទំហំ និងការបត់បែន: ទំហំធំនៃរថយន្ត Defender 110 អាចធ្វើអោយលំបាកបន្តិចក្នុងការបត់បែននៅទីក្រុងបើប្រៀបធៀបនឹងរថយន្ត SUV ទំហំតូចជាង។
-បច្ចេកវិទ្យាស្មុគស្មាញ: អ្នកប្រើប្រាស់ខ្លះអាចនឹងឃើញថាប្រព័ន្ធ Infotainment និងប្រព័ន្ធផ្តល់ជំនួយអ្នកបើកបរ មានភាពស្មុគស្មាញ ឬមិនងាយស្រួលប្រើប្រាស់។
-តំលៃតំហែទាំ: ដូចទៅនឹងរថយន្តតំលៃថ្លៃដទៃទៀតដែរ រថយន្ត Defender អាចនឹងត្រូវការការចំណាយជួសជុល និងតំហែទាំតំលៃខ្ពស់ជាប្រចាំ។
សមត្ថភាពបើកបរនៃរថយន្ត Land Rover Defender 110 X-Dynamic SE P400
Rating នៃការបើកបរ
រថយន្ត Land Rover Defender 110 X-Dynamic SE P400 មានប្រព័ន្ធបូមខ្យល់ Air Suspension ដ៏ស្ទាត់ជំនាញដែលជួយពង្រឹងគុណភាពនៃការបើកបរ និងអនុញ្ញាតការកំណត់បានកំពស់នៃការបើកបរ ដែលពង្រឹងទាំងសមត្ថភាពការបើកបរ On-Road និង Off-Road។ ប្រព័ន្ធចង្កូតក៏ឆ្លើយតបបានល្អ ផ្តល់នូវការគ្រប់គ្រងដ៏ល្អ ដែលធ្វើឱ្យបទពិសោធន៍នៃការបើកបរបានកាន់តែប្រសើរ ជាពិសេសនៅលើផ្លូវកោង។
សុវត្ថិភាព និងទំនុកចិត្តនៃរថយន្ត Land Rover Defender 110 X-Dynamic SE P400
Rating នៃសុវត្ថិភាព
រថយន្ត Defender 110 X-Dynamic SE P400 បង្ហាញឡើងជាមួយនឹងមុខងារសុវត្ថិភាពជាច្រើនដូចជាប្រព័ន្ធកំណត់ល្បឿនបើកបរដោយស្វ័យប្រវត្តិ Adaptive Cruise Control ប្រព័ន្ធព្រមានរក្សាគន្លង Lane Departure Warning ឧបករណ៍ចាប់សញ្ញានៅលើកញ្ចក់ Blind Spot Monitoring និងប្រព័ន្ធពោងសុវត្ថិភាពជាច្រើន។ វាក៏ត្រូវបានពង្រឹងសុវត្ថិភាពដោយប្រព័ន្ធGPSតាមដានយានយន្តកម្រិតខ្ពស់បំផុត S5-certified Secure Tracker Pro របស់ក្រុមហ៊ុន Thatcham និងប្រព័ន្ធ Walk-Away Locking ដែលធានាបន្ថែមបាននូវភាពងាយស្រួល និងការការពារពីការលួច។
អ្វីដែលនៅក្រោមរថយន្ត Land Rover Defender 110 X-Dynamic SE P400
Rating នៃប្រតិបត្តិការម៉ាស៊ីន
រថយន្ត Land Rover Defender 110 X-Dynamic SE P400 ត្រូវបានបំពាក់ដោយម៉ាស៊ីនទំហំ 3.0 លីត្រ ចំនួន៦ ដែលរួមជាមួយបច្ចេកវិទ្យា Mild-Hybrid ផ្តល់បានកម្លាំងប្រហែល 395hp និង 406 lb-ft នៃTorque។ ការតំឡើងនេះអាចផ្តល់បាននូវការបង្កើនល្បឿនដ៏ល្អ ដែលមានចាប់ពី 0-60mph នៅក្នុងរយៈពេលប្រហែល 5.8 វិនាទី។ ម៉ាស៊ីននេះផ្តល់បាននូវបទពិសោធន៍បើកបរដ៏រលូន និងឆ្លើយតបបានរហ័ស សមស្របសម្រាប់ការបើកបរនៅលើផ្លូវ Highway និងOff-Road ខណៈដែលប្រព័ន្ធ Mild-Hybrid ក៏ជួយពង្រឹងនូវប្រសិទ្ធភាព និងសមត្ថភាពប្រតិបត្តិការ។
អ្វីដែលអ្នករកឃើញនៅក្នុងរថយន្ត Land Rover Defender 110 X-Dynamic SE P400
Rating នៃការរចនា
រថយន្ត Defender 110 X-Dynamic SE P400 គឺជាការរួមបញ្ចូលគ្នារវាងសមត្ថភាពបើកបរលើផ្លូវ Off-Road ដ៏លំបាក ជាមួយនឹងការរចនាបែបប្រណីត និងទំនើប។ វាបង្ហាញឡើងជាមួយរូបរាងផ្នែកខាងក្រៅដែលមានទំរង់ប្រអប់ដ៏មាំ ជាមួយនឹងទ្វារចំនួន៤ និងធាតុរចនា X-Dynamic ដ៏លេចធ្លោ ដូចជាប្រឡង់ដាកការពារមុខរថយន្តពណ៌ងងឹត កង់អាលុយមីញ៉ូម២០អ៊ីញ និងភ្លើង Matrix LED Headlight ផងដែរ។
កម្រិតផាសុកភាព និងផ្នែកខាងក្នុងនៃរថយន្ត Land Rover Defender 110 X-Dynamic SE P400
Rating នៃកម្រិតផាសុកភាព
ផ្នែកខាងក្នុង វាមានការរចនាឡើងរួមផ្សំរវាងស្បែកប្រណីត និងសំភារៈមានគុណភាពរឹងមាំ និងអាចផ្ទុកអ្នកដំណើរបានរហូតទៅដល់ចំនួន៧នាក់ រួមជាមួយនឹងផ្ទាំង Dashboard រថយន្តយ៉ាងសាមញ្ញតែប្រកបដោយបច្ចេកវិទ្យាទំនើប ដូចជាប្រព័ន្ធ Infotainment Pivi Pro ផងដែរ។វាផ្តល់កម្រិតផាសុកភាពល្អបំផុតជាមួយនឹងផ្នែកខាងក្នុងធំទូលាយ កៅអីស្បែកប្រណីត និងមានទំរង់សាច់ក្រណាត់ស្រស់ស្អាត និងមានប្រព័ន្ធបូមខ្យល់ ដែលធ្វើឱ្យការធ្វើដំណើរបានរលូន ទោះបីជានៅលើផ្លូវលំបាក Off-Road នានាក៏ដោយ។ បន្ថែមពីនេះ វាមាននូវប្រព័ន្ធគ្រប់គ្រងភាពត្រជាក់ស្វ័យប្រវត្តិពីរជួរ និងប្រព័ន្ធស្រូបសំឡេងកម្រិតខ្ពស់ ដែលធ្វើឱ្យផ្នែកខាងក្នុងមានភាពស្ងប់ស្ងាត់និងទទួលបានបទពិសោធន៍នៃការដំណើរដ៏រីករាយ សម្រាប់ការធ្វើដំណើរទាំងប្រចាំថ្ងៃ និងនៅលើផ្លូវ Off-Road ដ៏ផ្សងព្រេង។
លក្ខណៈសម្បត្តិដែលអាចរកឃើញនៅក្នុងរថយន្ត Land Rover Defender 110 X-Dynamic SE P400
Rating នៃលក្ខណៈសម្បត្តិ
រថយន្ត Defender 110 X-Dynamic SE P400 មានមុខងារសំខាន់ៗដូចជា:-ប្រព័ន្ធ Infotainment Pivi Pro: Touchscreen ទំហំ១០អ៊ីញដែលអាចភ្ជាប់ទៅនឹងទូរស័ព្ទដៃបាន។-កាមេរ៉ា 3D Surround: រូបភាពច្បាស់ 360 ដឺក្រេសម្រាប់ផ្តល់ភាពងាយស្រួលក្នុងការបើកបរ។-ប្រព័ន្ធ Terrain Response 2: ការតំរូវបានដោយស្វ័យប្រវត្តិទៅតាមស្ថានការណ៍បើកបរខុសៗគ្នា។-ប្រព័ន្ធ Advanced Driver Assistance System (ADAS): រួមមានដូចជាប្រព័ន្ធកំណត់ល្បឿនបើកបរដោយស្វ័យប្រវត្តិ, បច្ចេកវិទ្យាកំណត់ទីតាំងគន្លងផ្លូវ, ឧបករណ៍ចាប់សញ្ញាលើកញ្ចក់ Blind-Spot Monitoring។-ប្រព័ន្ធអេក្រង់ឧបករណ៍ឌីជីថល Digital Instrument Cluster: អេក្រង់អាចផ្លាស់ប្តូរតាមតំរូវការសម្រាប់ការបង្ហាញព័ត៌មានបើកបរនៅក្នុងពេលវេលាជាក់ស្តែង។
ប្រសិទ្ធភាពប្រេងដែលនឹងទទួលបានពីរថយន្ត Land Rover Defender 110 X-Dynamic SE P400
Rating នៃប្រសិទ្ធភាពប្រេង
រថយន្ត Land Rover Defender 110 X-Dynamic SE P400 មានអត្រាប្រសិទ្ធភាពប្រើប្រាស់ប្រេងប្រមាណ 19 ម៉ាយក្នុងមួយគីឡូម៉ែត្រ (mpg) នៅក្នុងទីក្រុង និង 22 ម៉ាយក្នុងមួយគីឡូម៉ែត្រ (mpg) នៅលើផ្លូវហាយវេ។ រួមបញ្ចូលគ្នា វាមានអត្រាជាមធ្យមប្រហែល 20 ម៉ាយក្នុងមួយគីឡូម៉ែត្រ (mpg)។ តម្លៃទាំងនេះអាចខុសគ្នា ដោយអាស្រ័យទៅលើស្ថានភាព និងទំលាប់នៃការបើកបរ ប៉ុន្តែវាឆ្លុះបញ្ចាំងពីតុល្យភាពរវាងសមត្ថភាពប្រតិបត្តិការ និងការប្រើប្រាស់ប្រេង ដែលផ្តល់ឡើងដោយម៉ាស៊ីនទំហំ3.0លីត្រចំនួន6 ជាមួយនឹងបច្ចេកវិទ្យា Mild-Hybrid។
តំលៃចំណាយប្រតិបត្តិការនៃរថយន្ត Land Rover Defender 110 X-Dynamic SE P400
Rating នៃតំលៃចំណាយ
តម្លៃចំណាយប្រតិបត្តិការនៃរថយន្ត Land Rover Defender 110 X-Dynamic SE P400 ជាប្រចាំឆ្នាំស្ថិតនៅចន្លោះពី $5,000 ដល់ $8,000 ដែលរួមមាន៖-ប្រេងឥន្ធនៈ: $2,000–$2,400-តំលៃតំហែទាំ: $600–$1,200-ធានារ៉ាប់រង: $1,500–$3,000-កង់: $800–$1,600 (រៀងរាល់ 2-3 ឆ្នាំ)-ការចុះបញ្ជី/ពន្ធ: $50–$500 អាស្រ័យលើទីតាំងតម្លៃទាំងនេះអាចប្រែប្រួលអាស្រ័យលើទីតាំង ឥរិយាបថនៃការបើកបរ និងតម្រូវការតំហែទាំ។
Our verdict: Land Rover DEFENDER 110
Our verdict: Land Rover DEFENDER 110
If you're looking for Land Rover DEFENDER 110 , it is a practical choice.
Comments
No comments yet.
Welcome for the first comment! Click here to load more!Please log in to post a comment